អត្ថប្រយោជន៍នៃភាពអត់ការងារធ្វើ
ដាក់ពាក្យសុំដោយហៅទូរសព្ទទៅលេខ 800-410-0758។ ចុចលេខភ្ជាប់បន្តលេខ 20 ដើម្បីសុំជំនួយជាភាសាខ្មែរ (មានសេវាបកប្រែផ្ទាល់មាត់ដោយឥតគិតថ្លៃ)។ បើលោកអ្នកថ្លង់ ធ្ងន់ត្រចៀក ឬមានបញ្ហលំបាកក្នុងការនិយាយ សូមទូរសព្ទទៅ Washington Relay Service (សេវាកម្មបញ្ជូនបន្តរបស់រដ្ឋវ៉ាស៊ីនតោន) ដោយចុចលេខ 711។
នៅពេលលោកអ្នកហៅទៅលេខនេះ លោកអ្នកអាចនឹងឮ សារនេះ (ឯកសារ wav) ជាភាសាអង់គ្លេស។ និយាយថា៖ "ដោយសារមានការហៅទូរសព្ទចូលច្រើនពេក យើងមិនអាចទទួលទូរសព្ទរបស់លោកអ្នកនៅពេលនេះបានទេ។ សូមទូរសព្ទមកពេលក្រោយ ឬចូលមើលព័ត៌មាន និងសេវាកម្មសម្រាប់អ្នកគ្មានការងារធ្វើនៅលើគេហទំព័ររបស់យើង esd.wa.gov។ សូមអរគុណសម្រាប់ការអត់ធ្មត់របស់លោកអ្នក។ សូមជម្រាបលា។"
ទោះបីជាមានការហៅចូលច្រើនក៏ដោយ យើងប្តេជ្ញាចិត្តជួយលោកអ្នក។ យើងមានអ្នកបកប្រែផ្ទាល់មាត់នៅប្រចាំការ។ ប្រសិនបើលោកអ្នកត្រូវការដាក់ពាក្យតាមទូរសព្ទ គន្លឹះទាំងនេះអាចជួយលោកអ្នកបាន។
- ទូរសព្ទទៅមុនឬពេលក្រោយដើម្បី បង្កើនឱកាសរបស់លោកអ្នកក្នុងការទាក់ទងដល់ប្រតិបត្តិករ។ ម៉ោងធ្វើការ និងព័ត៌មាននៃមជ្ឈមណ្ឌលទាមទារសំណង។
- លើកទូរសព្ទ។វាអាចជាយើងខ្ញុំ! ឈ្មោះរបស់យើងនឹងមិនបង្ហាញនៅលើលេខសម្គាល់អ្នកហៅចូលរបស់លោកអ្នកទេ។ ប្រសិនបើលោកអ្នកខកខានទទួលការហៅទូរសព្ទរបស់យើង លោកអ្នកនឹងត្រូវហៅមកយើងវិញ ដែលនឹងបន្ថែមរយៈពេលសម្រាប់ដំណើរការដាក់ពាក្យរបស់លោកអ្នក។
កំពុងដាក់ពាក្យ៖
- ស្វែងយល់បន្ថែមអំពី អ្វីដែលយើងសួរនៅពេលអ្នកដាក់ពាក្យសុំអត្ថប្រយោជន៍នៃភាពអត់ការងារធ្វើ តាមអនឡាញ។
- ប្រសិនបើលោកអ្នកមិនមែនជាពលរដ្ឋអាមេរិកទេ លោកអ្នកនៅតែអាចស្នើសុំអត្ថប្រយោជន៍នៃភាពអត់ការងារធ្វើបាន។ ស្វែងយល់បន្ថែមអំពី សញ្ជាតិ និងសិទ្ធិស្របច្បាប់របស់លោកអ្នកក្នុងការទទួលបានការងារ។
Paid Family & Medical Leave (ច្បាប់ឈប់សម្រាកគ្រួសារ និងឈឺដោយមានប្រាក់បៀវត្សរ៍)
Paid Family & Medical Leave (ច្បាប់ឈប់សម្រាកគ្រួសារ និងឈឺដោយមានប្រាក់បៀវត្សរ៍) គឺជាអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិតនៅរដ្ឋវ៉ាស៊ីនតោន។ ប្រចាំការនៅទីនេះសម្រាប់លោកអ្នក នៅពេលដែលស្ថានភាពសុខភាពធ្ងន់ធ្ងររារាំងលោកអ្នកពីការងារ ឬនៅពេលដែលលោកអ្នកត្រូវការពេលមើលថែសមាជិកគ្រួសារ បង្កើតចំណងទំនាក់ទំនងជាមួយកូនដែលទើបតែកើត ឬចំណាយពេលជាមួយសមាជិកគ្រួសាររៀបចំត្រៀមខ្លួនចូលបម្រើយោធានៅក្រៅប្រទេស។
ស្វែងយល់បន្ថែមអំពី Paid Leave (ច្បាប់ឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍)។
ការងារ និងការបណ្តុះបណ្តាល (ភាសាអង់គ្លេស និងអេស្ប៉ាញ)
WorkSource អាចជួយលោកអ្នកស្វែងរកការងារ ឬអាជីពបន្ទាប់របស់លោកអ្នក។ ចូលទៅកាន់គេហទំព័រ WorkSourceWA.com ដើម្បីចាប់ផ្ដើម។ ក្រោមផ្នែក Resources (ធនធាន)សូមប្រើ WorkSource locator (កម្មវិធីរកទីតាំង WorkSource) ដើម្បីស្វែងរកការិយាល័យនៅជិតលោកអ្នក ហើយមើលថាសេវាកម្មណាខ្លះដែលបម្រើតាមអនឡាញ និងដោយផ្ទាល់។