របៀបដាក់ពាក្យសុំអត្ថប្រយោជន៍ក្នុងពេលគ្មានការងារធ្វើ
តើអត្ថប្រយោជន៍ក្នុងពេលគ្មានការងារធ្វើមានអ្វីខ្លះ?
អត្ថប្រយោជន៍ក្នុងពេលគ្មានការងារធ្វើ ផ្ដល់ជូនអ្នកនូវប្រាក់ចំណូលបណ្ដោះអាសន្ននៅពេលដែលអ្នកបាត់បង់ការងារ មិនមែនដោយសារកំហុសរបស់អ្នក។ ប្រាក់នេះជំនួសឲ្យប្រាក់កម្រៃដែលអ្នកបាត់បង់ និងជួយអ្នកក្នុងការបង់ថ្លៃចំណាយនានា នៅពេលដែលអ្នកស្វែងរកការងារថ្មី។ អត្ថប្រយោជន៍ទាំងនេះបានមកពីប្រាក់ពន្ធដែលអតីតនិយោជករបស់អ្នកបានបង់។ អត្ថប្រយោជន៍ទាំងនេះមិនអាស្រ័យលើតម្រូវការផ្នែកហិរញ្ញវត្ថុទេ—ពោលគឺ អាស្រ័យថាតើអ្នកបានបាត់បង់ការងារនាពេលថ្មីៗនេះឬយ៉ាងណា។
មុននឹងចាប់ផ្ដើម សូមពិនិត្យមើលចម្លើយចំពោះ សំណួរទូទៅទាំងនេះ អំពីអត្ថប្រយោជន៍ដែលមានផ្ដល់ជូន។
ដាក់ពាក្យសុំតាមអនឡាញ (ជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញតែប៉ុណ្ណោះ)
វិធីដែលល្អ និងឆាប់រហ័សបំផុតក្នុងការដាក់ពាក្យសុំ គឺតាមអនឡាញ។ ការដាក់ពាក្យសុំតាមអ៊ីនធឺណិត គឺមានតែជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញតែប៉ុណ្ណោះ។ មុនពេលអ្នកដាក់ពាក្យសុំ សូមស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបានដែរឬទេ និងស្វែងយល់ពីអ្វីដែលអ្នកត្រូវដាក់ពាក្យសុំ៖
- អត្ថប្រយោជន៍ មានផ្តល់ជូនដើម្បីជួយដល់មនុស្សដែលបាត់បង់ការងារដោយសារតែជំងឹ COVID-19 ។ ស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបានដែរឬទេ នៅទីនេះ។
- ស្វែងយល់ថាតើអ្នកមានសិទ្ធិរទទួលបានអត្ថប្រយោជន៍ធម្មតាក្នុងពេលគ្មានការងារធ្វើ ដោយ ការពិនិត្យមើលបញ្ជីនេះ។
- មុនពេលដាក់ពាក្យសុំសម្រាប់ភាពគ្មានការងារធ្វើធម្មតា សូមទាញយកបញ្ជីផ្ទៀងផ្ទាត់នេះ ដើម្បីជួយអ្នកក្នុងការរៀបចំ។
- ប្រសិនបើអ្នកប្រកបអាជីវកម្មដោយខ្លួនឯង (ស្វ័យការងារ) ឬបានបាត់បង់ការងារដោយសារជំងឺ COVID-19 និងមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ធម្មតាក្នុងពេលគ្មានការងារធ្វើ អ្នកអាចនឹងមានសិទ្ធិទទួលបាន PUA (Pandemic Unemployment Assistance, ជំនួយពេលគ្មានការងារធ្វើដោយសារជំងឺរាតត្បាត) ។ ទាញយក បញ្ជីផ្ទៀងផ្ទាត់នេះ មុនពេលអ្នកដាក់ពាក្យសុំ (អ្នកត្រូវតែដាក់ពាក្យសុំសម្រាប់ភាពគ្មានការងារធ្វើធម្មតាជាមុនសិន)។
- ប្រសិនបើអ្នកមិនមែនជាពលរដ្ឋអាមេរិកទេ អ្នកនៅតែអាចស្នើសុំអត្ថប្រយោជន៍ពេលគ្មានការងារធ្វើបាន។ ស្វែងយល់បន្ថែមអំពី សញ្ជាតិ និងសិទ្ធិស្របច្បាប់ក្នុងការធ្វើការងាររបស់អ្នក។
- ត្រៀមសំណួរដែលយើងសួរស្ដីពីការទាមទារមួយសប្ដាហ៍ម្ដងនៃជំងឺ COVID-19 របស់អ្នក។
- ស្វែងយល់បន្ថែមអំពី អ្វីដែលយើងសួរនៅពេលអ្នកដាក់ពាក្យសុំនិកម្មភាពតាមអនឡាញ។
- ប្រើការណែនាំនេះ ដើម្បីស្វែងយល់ន្ថែមអំពី eService គេហទំព័រសុវត្ថិភាពរបស់នាយកដ្ឋានសន្ដិសុខការងារ សម្រាប់ការដាក់ពាក្យសុំអត្ថប្រយោជន៍និកម្មភាព ការទាមទារការដាក់បញ្ជូនមួយសប្ដាហ៍ម្ដង និងការចូលប្រើព័ត៌មានអំពីអត្ថប្រយោជន៍របស់អ្នក។
- ប្រសិនបើអ្នកបានទទួល “Determination Letter (លិខិតសេចក្ដីសម្រេច)” ពីយើង ហើយអ្នកមិនយល់ស្របជាមួយនឹងសេចក្ដីសម្រេចនេះ មធ្យោបាយងាយស្រួលបំផុត ដើម្បីប្ដឹងតវ៉ានៅលើអនឡាញក្នុង eService ។ ឬអ្នកអាចប្រើ Benefits Appeal Form ( ម្រង់ប្ដឹងតវ៉ាចំពោះអត្ថប្រយោជន៍) បាន។
(ជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញតែប៉ុណ្ណោះ)
ដាក់ពាក្យសុំតាមទូរសព្ទ (មានអ្នកបកប្រែ)
អ្នកអាចដាក់ពាក្យសុំតាមទូរសព្ទបាន។ រយៈពេលរង់ចាំការហៅទូរសព្ទក្នុងពេលនេះគឺមានរយៈពេលយូរ ដោយសារមានអ្នកហៅទូរសព្ទច្រើនដើម្បីសាកសួរអំពីការទាមទាររបស់ពួកគេដោយសារតែការរាតត្បាតដោយជំងឺ COVID-19។ យើងមានការប្ដេជ្ញាចិត្តក្នុងការជួយអ្នក និងមានអ្នកបកប្រែភាសា ដូច្នេះប្រសិនបើអ្នកត្រូវការដាក់ពាក្យសុំតាមទូរសព្ទ គន្លឹះទាំងនេះអាចនឹងជួយបាន។
ហៅទូរសព្ទមុនគេ ឬក្រោយគេ
ការហៅទូរសព្ទមុន ឬយឺតនឹងបង្កើនឱកាសរបស់អ្នកក្នុងការទៅដល់ប្រតិបត្តិករ។ (ការទាមទារម៉ោង និងព័ត៌មានរបស់មជ្ឈមណ្ឌល)។
ទទួលទូរសព្ទ
ពួកយើងអាចនឹងហៅទូរសព្ទទៅ! ឈ្មោះរបស់ពួកយើងនឹងមិនបង្ហាញឲ្យឃើញនៅលើកម្មវិធីកំណត់អត្តសញ្ញាណអ្នកហៅទូរសព្ទចូល របស់អ្នកទេ។ ប្រសិនបើអ្នកខកខានក្នុងការទទួលទូរសព្ទពីយើងខ្ញុំ អ្នកនឹងត្រូវទូរសព្ទត្រឡប់មកពួកយើងវិញ ដែលនឹងធ្វើឲ្យដំណើរការដាក់ពាក្យសុំរបស់អ្នកត្រូវចំណាយពេលកាន់តែយូរ។
ដើម្បីដាក់ពាក្យសុំតាមទូរសព្ទ សូមហៅទូរសព្ទទៅលេខ 800-318-6022។